បុគ្គលិកឆ្នើមផ្នែកហិរញ្ញវត្ថុ

ក្រុមហ៊ុន CheckinMe ប្រព័ន្ធគ្រប់គ្រងបុគ្គលិកឈានមុខគេនៅកម្ពុជា បានប្រារព្ធកម្មវិធីកិច្ចប្រជុំបូកសរុបការងារ ព្រមទាំងអបអរសាទរបុគ្គលិកឆ្នើម និងសមិទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដែលបង្ហាញពីលទ្ធផល និងចំណុចដែលត្រូវកែតម្រូវបន្ថែមឲ្យកាន់តែប្រសើរពីនាយកដ្ឋានការិយាល័យគ្រប់ផ្នែកដែលប្រារព្ធឡើងកាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ។
កញ្ញា មឿន លី មានតួនាទីជាគណនេយក្យករ បានទទួលតំណែងជាបុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកហិរញ្ញវត្ថុ ក្នុងត្រីមាសដំបូងនេះ ដែលកញ្ញាបានខិតខំអភិវឌ្ឍជំនាញបំពេញកិច្ចការងារ និងគោរពវិន័យបានយ៉ាងខ្ជាប់ខ្ជូន។ថ្នាក់ដឹកនាំពិតជាថ្លែងអំណរគុណយ៉ាងក្រៃលែងសម្រាប់ការជួយអភិវឌ្ឍភាពរីកចម្រើនរបស់ក្រុមហ៊ុនពីមួយថ្ងៃទៅមួយថ្ងៃ និងសូមលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់គ្នារក្សានូវថាមពល និងការបន្ដជាមួយ CheckinMe ដើម្បីសម្រេចបានសមិទ្ធផលថ្មីទាំងអស់នៅត្រីមាសខាងមុខបន្ដទៀត។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch